ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលេីគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥​ របស់អង្គភាពថវិកា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, លោក សឹង ស៊ីថារិទ្ធ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលេីគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥​ របស់អង្គភាពថវិកា​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៤ថ្ងៃ​ ចាប់ពីថ្ងៃទី១០-១៣​ ខែមិថុនា​ ឆ្នាំ២០២៤​ ក្នុងគោលបំណងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៥​ ​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។

ព័ត៌មានទាក់ទង